ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 🔴 ហាងកាហ្វេ Enso Coffee ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបកាហ្វេនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅហូបកាហ្វេនៅ 🔴 ហាងកាហ្វេ Enso Coffee ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៤០សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖២០នាទី ដល់ ១០៖៤០នាទី។
មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបកាហ្វេនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា