ភ្នំពេញ៖ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ ចូលរួមសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ បានចុះបង្រ្កាបផលិតផលប្រើប្រាស់រំលោភកម្មសិទ្ធបញ្ញា នៅហាងលក់នាឡិការដៃ និងវែនតា។
ក្នុងប្រតិបត្តិការនេះ ក្រោមកិច្ចសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ទេីបកម្លាំងជំនាញ បានចុះបង្ក្រាបបទល្មើសរំលោភកម្មសិទ្ធបញ្ញាជាផលិតផលនាឡិការដៃ និងវែនតា នៅក្នុងភូមិសាស្ត្រសង្កាត់ ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយប្រតិបត្តិការបញ្ចប់ សមត្ថកិច្ចជំនាញបានធ្វេីកំណត់ហេតុ ដេីម្បីបន្តនីតិវិធី៕ដោយ៖សហការី