ភ្នំពេញ៖ ក្រសួងយុត្តិធម៌ សូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រសួងយុត្តិធម៌បានរៀបចំកម្មវិធីមួយដែល មានឈ្មោះថា “ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា» ដែលអនុញ្ញាតឱ្យលោកអ្នកអាចទាញយកទៅប្រើប្រាស់ និង គ្រប់គ្រងនូវឯកសារច្បាប់និងបទប្បញ្ញត្តិផ្សេងៗ ដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័រក្រសួងយុត្តិធម៌។ លោកអ្នក មានកម្មវិធីនេះប្រៀបដូចជាមានបណ្ណាល័យអេឡិចត្រូនិចមួយនៅក្នុងកុំព្យូទ័រ ជាពិសេសលោកអ្នកអាចទទួលបាន នូវរាល់ឯកសារផ្សេងៗ ដែលធ្វើបច្ចុប្បន្នភាពនៅក្នុងគេហទំព័ររបស់ក្រសួង (www.moj.gov.kh) ហើយលោកអ្នក ក៏អាចធ្វើបច្ចុប្បន្នភាពដោយផ្ទាល់ពីកម្មវិធីនេះផងដែរ។ អាស្រ័យហេតុនេះ សាធារណជនទាំងអស់ដែលមានបំណង ប្រើប្រាស់កម្មវិធីខាងលើ សូមចូលទៅកាន់គេហទំព័រក្រសួងយុត្តិធម៌តាមរយៈ www.moj.gov.kh ដើម្បីទាញយក កម្មវិធីនេះមកដំឡើងនិងប្រើប្រាស់តាមតម្រូវការ ។ សម្រាប់ព័ត៌មានផ្សេងៗ សូមធ្វើទំនាក់ទំនងមក លោក ភូ ភក្ដី ជំនួយការអមក្រសួងយុត្តិធម៌ តាមរយៈលេខ ទូរស័ព្ទ ០១២ ៧៥១៥៧៩ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា