ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះក្រុមគ្រូពេទ្យ និងក្រុមការងាររបស់កងពលតូចលេខ៧០ បានកំពុងបន្តការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងខេត្តកំពង់ស្ពឺ ដែលទទួខុសត្រូវដោយកងពលតូចលេខ៧០ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ បានកំពុងចាក់ជូនប្រជាពលរដ្ឋ៣ឃុំ ( ឃុំវាល,ឃុំជង្រុក និងឃុំអង្គពពេល ) មានទីតាំង នៅក្នុងវត្តជ្រៃហូព្នៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នាពេលនេះ គឺបានធ្វើឡើង តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត និងព្រះសង្ឃ ដែលរស់នៅ និងស្នាក់នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ។
ទន្ទឹមនឹងកិច្ចការពារបូរណភាពទឹកដីនោះ ខ.ភ.ម មានការខិតខំនិងយកចិត្តទុកដាក់ណាស់ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ គឺថាមិនឲ្យវ៉ាក់សាំងដេកក្នុងឃ្លាំងទេ គឺឲ្យវ៉ាក់សាំងជ្រាបចូលក្នុងខ្លួនមនុស្ស។ ពាក្យស្លោកទាំងអស់នេះ បានធ្វើឲ្យថ្នាក់ដឹកនាំ មេបញ្ជាការ និង ខ.ភ.ម បានយកចិត្តទុកនិងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត មិនខ្លាចនឿយហត់។
ទាំងអាជ្ញាធរដែនដី និងកងទ័ព បានខិតខំបម្រើដល់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺធ្វើម៉េចត្រូវចាក់វ៉ាក់សាំងជូនដល់ពួកគាត់ ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួនប្រជាពលរដ្ឋ ដើម្បីកាត់ផ្ដាច់ការឆ្លងជំងឺកូវីដ-១៩ ក្នុងការស្តារប្រទេសជាតិឱ្យវិលមករកភាពដើមវិញ ៕
ដោយ៖ សូរិយា