ខេត្តព្រះសីហនុ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យការិយាល័យទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុខេត្ត បន្តបញ្ជូនស្បៀង និងភេសជ្ជៈបន្ថែមទៀត ជូនដល់បណ្តាអធិការក្រុង-ស្រុក និងប៉ុស្តិ៍រដ្ឋបាល ជាពិសេសអធិការក្រុងកោះរ៉ុង ដេីម្បីចែកជូនដល់នគរបាលដែលឈរជេីងការពារសុវត្ថិភាព សន្តិសុខ និងការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។
ជាក់ស្ដែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ជួន ណារិន្ទ បានបញ្ជាក់ថា ស្បៀង និងភេសជ្ជៈខាងលើនេះ រួមមាន៖
- អង្ករ ចំនួន ៥៥បាវ (ខ្នាត ៥០គីឡូ)
- មី ចំនួន ៩០កេសតូច
- ភេសជ្ជៈចំនួន ៤៤កេស
- នំកញ្ចប់ចំនួន ៣០កេស
- ទឹកបរិសុទ្ធចំនួន ១២០កេស
- ទឹកត្រី ចំនួន ៣៥យូរ
- ទឹកសុីអុីវចំនួន ៣៥យូរ។
បន្ថែមពីនេះ លោកស្នងការ ក៏បានក្រើនរំលឹកដល់កម្លាំងទាំងអស់. ត្រូវនាំគ្នាចូលរួមឱ្យបាននូវវិធានការ “៣ការពារ និង៣កុំ” របស់ក្រសួងសុខាភិបាល និងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាផងដែរ៕ដោយ៖សហការី