ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ ចុះផ្តល់អំណោយឧបត្ថម្ភ ជូនប្រជាពលរដ្ឋ ៤២ គ្រួសារ នៅតំបន់បិទខ្ទប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ កងកម្លាំងប្រដាប់អាវុធ មន្ត្រីមូលដ្ឋាន  នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ អញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន៤២ គ្រួសារ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ក្នុងមួយគ្រួសាររួមមាន អង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកស៊ីអុីវ ១យួរ ទឹកត្រី១យួរ និងត្រីខ១យួរ ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។

 ជាមួយគ្នានោះ លោកអភិបាលខេត្ត សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល ៕

ដោយ ៖ សិលា


ចែករំលែក៖