ព័ត៌មានទាន់ហេតុការណ៍៖

អគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងលោក រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះពិនិត្យសាលាមត្តេយ្យក្រុងបាត់ដំបង និងវិទ្យាស្ថានគរុកោសល្យភូមិភាគបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក Mikami MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យ សាលាមត្តេយ្យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាអាគាមត្តេយ្យសិក្សាធនធាន ស្ថិតនៅក្នុងគម្រោងសាលាមត្តេយ្យសិក្សាធនធានគម្រូ ផ្តោតលើបណ្ណាល័យក្នុងខេត្តបាត់ដំបង ដែលជាអំណោយនៃប្រជាជនជប៉ុន និងវិទ្យាស្ថានគរុកោសល្យភូមិភាគបាត់ដំបងផងដែរ ។ 

ក្នុងឱកាសនេះ លោកឯកអគ្គរាជទូត Mikami MASAHIRO លោកអគ្គបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងគណៈប្រតិភូ ក៏បានអញ្ជើញពិនិត្យដំណើរការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ ជូនដល់កុមារា-កុមារីដែលកំពុងរៀនពីផ្ទះក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ៕

ដោយ ៖ សិលា


ចែករំលែក៖