ព័ត៌មានទាន់ហេតុការណ៍៖

នៅខណ្ឌដូនពេញ ក្រោយភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្រ្តាក់បក់បោកខ្លាំងបណ្តាលឲ្យបាក់រលំដើមឈើសរុបចំនួន ១០ដើម និងបាក់មែកចំនួន០៦ដើម

ចែករំលែក៖

ភ្នំពេញ៖ នារសៀល ថ្ងៃពុធ ៦រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៤:០០នាទី  ក្រោយភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្រ្តាក់បក់បោកខ្លាំងបណ្តាលឲ្យបាក់រលំដើមឈើសរុបចំនួន ១០ដើម និងបាក់មែកចំនួន០៦ដើម។  

 ភ្លាមៗនោះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជារការពារខណ្ឌដូនពេញ សហការជាមួយលោក សំ សាមុត អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នពេញមន្ទីរសារធារណការ និងមន្ត្រីក្រោមឱវាទរបស់មន្ទីរ ចុះអន្តរាគមន៍រួមមាន ៖ 

១-សង្កាត់វត្តភ្នំ- ដើមគគីរ ០៦ដើម មុខកាត់ ២០ស.ម និងដើមគ្រាប់បែក ០១ដើម មុខកាត់ ៧០ស.មនៅរង្វង់មូលវត្តភ្នំដែលបានរលំកាត់ទទឹងផ្លូវ បណ្តាលអោយកកស្ទទះចរសចរណ៍  បានសហការជាមួយមន្ទីរសារធារណការរាជធានីភ្នំពេញ ធ្វើការកាត់ចេញភ្លាមៗ។ 

២-សង្កាត់ស្រះចក -ដើមឈើធ្នង់ ០៣ដើម មុខកាត់ ០.០៥ម នៅគល់ស្ពានកម្ពុជាជប៉ុន និងដើមក្ងោក ០១ដើម មុខកាត់ ៤០ស.ម នៅផ្លូវជាតិលេខ៥ និងមែកគគីរយ:មែកមួយមែក មុខកាត់២០សមនៅផ្លូវ៤៧ ។

៣-សង្កាត់ផ្សារថ្មី៣ – ដើមឥន្ទនេល បាក់មែក ០២ដើម មុខកាត់ ១៥ស.ម នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវនរោត្ដម និងមែកត្របែកព្រៃ បាក់មែកមុខកាត់២០សម ចំនួន០១ដើម នៅផ្លូវលេខ៥៣ ។

 ៤-សង្កាត់ផ្សារចាស់ ដើមត្របែកព្រៃរយះមែក០១ដើម មុខកាត់៥សមនៅផ្លូវនរោត្ដម។ សរុប ១៦ដើម កម្លាំងប្រជាការពារខណ្ឌ បានសហការកាត់ និងប្រមូលដឹកចេញ ដើម្បីកុំឲ្យស្ទះចរាចរណ៍ ។

ចំពោះដើមឈើដែលដួលរលំហើយអាចដាំវិញបាន លោកអភិបាល បានចាត់អោយមន្ត្រីជំនាញធ្វើការដាំឡើងវិញផងដែរ ។ ក្រៅពីនេះកម្លាំងប្រជាការពារខណ្ឌក៏បានប្រើប្រាស់ម៉ូតូអនាម័យរបស់រដ្ឋបាលខណ្ឌ ចុះប្រមូលសម្រាមដែលនៅជាប់មាត់អណ្តូងលូ ដើម្បីអោយទឹកភ្លៀងហូរចូលលូបានលឿន ដើម្បីកាត់បន្តយការជន់លិចដោយទឹកភ្លៀង៕

ដោយ ៖ សិលា


ចែករំលែក៖