ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តដែលមានពាក្យចចាមអារ៉ាមថា សម្តេចទទួលមរណភាព !

ចែករំលែក៖

ភ្នំពេញ៖ ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តដែលមានពាក្យចចាមអារ៉ាមថា សម្តេចទទួលមរណភាព ! ។ 

 សូមបញ្ជាក់ថា, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តដែលមានពាក្យចចាមអារ៉ាមថា សម្តេចទទួលមរណភាព សម្តេចបញ្ជាក់ថាបើមានការទទួលមរណភាពមែននោះ នឹងមានការជូនព័ត៌មាន ការរៀបចំពិធីបុណ្យផ្សេងៗ និងការទម្លាក់ទង់ជាតិ ដើម្បីកាន់មរណទុក្ខជាដើម។

សម្តេចបានថ្លែងបែបនេះ ក្នុងការផ្សាយផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ៕

ដោយ ៖ សិលា


ចែករំលែក៖