ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បេីក​កិច្ច​ប្រជុំ​លេី​វិធានការ​៧ចំណុច​ ពាក់ព័ន្ធ​ កូវីដ​-១៩

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ អនុ​វត្តតាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ លេីវិធានការយុទ្ធសាស្រ្តមួយចំនួន​ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំតាមរយ:ប្រព័ន្ធ​អេឡិកត្រូនិក​ (Zoom Meeting)​ ផ្សព្វផ្សាយ​ផែនការទិសដៅអនុវត្តឆមាសទី២​ របស់អគ្គស្នងការនគរបាលជាតិ​ និងពង្រឹងលេីកិច្ចការងារជំនាញមួយចំនួន ។ 

សមាសភាពចូលរួម​៖​ លោកស្នងការរងផែនការងារសេនាធិការ​ លោកស្នងការរងទទួលដឹកនាំការិយាល័យសុខាភិបាល​ លោក-លោកស្រី​ នាយការិយាល័យជំនាញគ្រប់រូប​ លោកអធិការ​ លោក-លោកស្រីអធិការរងទទួលផែនសេនាធិការ​ នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង​ ១០​ ។ 

កិច្ច​ប្រជុំ​ធ្វេីឡេីងនៅព្រឹកថ្ងៃទី០២​ ខែ​ កក្កដា​​ ឆ្នាំ​២០២១​ តាមរយ:ប្រព័ន្ធ​អេឡិកត្រូនិក​ (Zoom Meeting)​ ដែលត្រូវ​ផ្សព្វផ្សាយ​ចំនួន​៧ចំណុច​ដូចខាងក្រោម​នេះ​ ៖​ 

*១-ផ្សព្វផ្សាយទិសដៅ​អនុវត្តបន្ត ព្យាករណ៍​ ផែនការសកម្មភាព​ សម្រាប់​ឆមាសទី២*

*២-ជំរុញ​ការលេីទឹកចិត្ត​ ការងារសមាគមន៍​មិត្ត​នគរបាល​*

*៣-ជម្រុញដល់ក្រុមគ្រួសាររបស់នគរបាលចំណុះស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម​ អតីត​យុទ្ធជន​ និងក្រុមគ្រួសារ​ និងប្រជាការពារ​ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា​*

*៤-ពន្លឿនការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ និងជម្រុញឲ្យប្រជាលរដ្ឋដែលគ្រប់អាយុមកធ្វេីអត្តសញ្ញាណប័ណ្ណ​ ដេីម្បីមានសិទ្ធបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា​ ឃុំ​-សង្កាត់​ នៅឆ្នាំ២០២២​ ខាងមុខនេះ​*

*៥-ពង្រឹង​លេីការការពារ​ សន្ដិសុខ​ សុវត្ថិភាព​ សាធារណៈ​ ជូនប្រជាពលរដ្ឋ​ឲ្យបានល្អប្រសេីរ​ ជាពិសេសនៅតាមមណ្ឌលចត្តាឡីស័ក​ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩​ និងនៅមណ្ឌលចាក់វ៉ាក់សាំង*

*៦-កងកម្លាំងទាំងអស់ត្រូវអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជប់ខ្ជួន​ ត្រូវពាក់ម៉ាស់​ វាស់កម្ដៅ​ លាងដៃជាមួយអាល់កុល​ ឬជែល​ មុនចូលកន្លែងធ្វេីការ​ ឬរាយការណ៍ជាបន្ទាន់មកកាន់អង្គភា​ព​ ប្រសិនបេីមានករណីសង្ស័យ​ព្រមទាំងអនុវត្ដវិធានរដ្ឋបាល​ ចំពោះ​បុគ្គល​ណាដែលរឹងទទឹង​មិនអនុវត្ដវិធានការសុខាភិបាល​*

*៧-ពង្រឹងកំលាំង​ប្រចាំការ​ ប្រចាំបញ្ជា​ ២៤/២៤ម៉ោង​ ដេីម្បីជួយអន្តរាគមន៍​ ប្រសិនមានសភាពការណ៍មិនប្រក្រ​តីកេីតឡេីង​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖