ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រកាសរកម្ចាស់ម៉ូតូMSXមួយគ្រឿងដែលប្រទះឃេីញចតចោលនៅមុខមន្ទីរពេទ្យមួយកន្លែង

ចែករំលែក៖

      ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានប្រកាសរកម្ចាស់ម៉ូតូម៉ាកMSXមួយគ្រឿងដែលត្រូវបានគេប្រទះឃេីញចតទុកចោលនៅមុខមន្ទីរពេទ្យឯកជនមួយកន្លែង​ ក្នុងបុរីញូវថោន អូដឹម​ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យ ។

  តាមសមត្ថកិច្ចបានឱ្យដឹងថា​ កាលពី វេលាម៉ោង៩យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២១​ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា​ មានម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FS- 3319 ចតទុកចោលនៅ ទល់មុខមន្ទីរពេទ្យឯកជនមួយកន្លែង។ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុនិងយកម៉ូតូខាងលេីយកមករក្សាទុករង់ចាំស្វែងរកម្ចាស់មកទទួលវិញ។ 

  បេីតាមគ្រូពេទ្យម្នាក់បានឱ្យដឹងថា​ ម៉ូតូ ខាងលេីគាត់បានឃេីញចតចោលជាច្រេីនម៉ោងមកហេីយដោយមិនដឹងថាជសរបស់អ្នកណានោះទេ។ លុះមកដល់វេលាម៉ោង កើតហេតុ ដោយសារតែយប់ជ្រៅ មិនឃើញម្ចាស់មកយកម៉ូតូវិញ ទើបក្រុម គ្រូពេទ្យបានទាក់ទងទៅកម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍ចោមចៅទី៣មកយកម៉ូតូ នោះទៅរក្សាទុកដើម្បីស្វែងរកម្ចាស់មកទទួលយកទៅវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖