ព័ត៌មានទាន់ហេតុការណ៍៖

តារាស្រីសិចស៊ី ស៊ឹម ស្រីនិច ប្រកាសលាឈប់ពីសិល្បៈទាំងអាថ៌កំបាំង

ចែករំលែក៖

ពិតជាធ្វើឲ្យអ្នកគាំទ្រតារាសម្តែងសិចស៊ី ស៊ឹម ស្រីនិច មានការភ្ញាក់ផ្អើលមិនតិចទេក្រោយពីតារាស្រីរូបនេះបានបញ្ចេញសារប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈនោះ។ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រនៅមិនទាន់អស់ចិត្តព្រោះតែនាងនៅមិនទាន់ជម្រះមន្ទិលថាមូលហេតុអ្វីឲ្យពិតប្រាកដនៅពីក្រោយការចាកចេញនេះ។ ការប្រកាសបិទទំព័រការងារសិល្បៈនេះដែរធ្វើឡើងមិនបានប៉ុន្មានថ្ងៃផងក្រោយនាងទើបនឹងបង្ហាញរូបថតសិចស៊ីជាច្រើនសន្លឹក និងការងារសិល្បៈសម្តែងជាហូរហែនោះ។ តារាស្រីរូបនេះបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា “លាហើយជីវិតសិល្បៈ៦ឆ្នាំ នាងខ្ញុំទទួលបានការសើចសប្បាយនឹងសំណើចជាច្រើនហើយមេរៀនក៏រាប់មិនអស់ថែមទៀតផង អរគុណដល់បងៗអ្នកដឹកនាំ ក្រុមហ៊ុនផលិតកម្មទាំងអស់ដែលធ្លាប់ផ្តល់ឱកាសនឹងស្នាមញញឹមដល់ក្មេងស្រីម្នាក់នេះអោយរៀនក្រោកឈរដើរដេកអង្គុយបែតបត់គ្រប់ស្ថានការនឹងកាល:ទេស:ទាំងអស់ ហើយជាចុងក្រោយក៏សុំទោសទៅដល់បងៗ directors ដែលប្អូនសុំអនុញ្ញាតមិនបានទទួលការងារថតវិញដោយប្អូនត្រូវបំពេញធុរកិច្ចដែលត្រូវបំពេញមើលថែខ្លួនឯងនឹងការងារដែលគប្បីនឹងផ្អាករឺក៏បញ្ចប់ពីជីវិតសិល្បៈមួយនេះ តែការងារសាច់រឿងដែលដក់ជាប់អារម្មណ៍ខ្លាំងបំផុតគឺសាច់រឿងដែលបានរ៉ាយរ៉ាប់ស្រលាញ់លើសពីការរំពឹងទុកទាំងពីររឿងរបស់បងប្រុស Dara Khemerak  ប្អូនអរគុណបងប្រុសដែលស្រលាញ់ប្អូនស្រីម្នាក់នេះនឹងតែងតែផ្តល់នៅតួមនោសញ្ចេតនាដក់ជាប់អារម្មណ៍នីមួយៗដល់ប្អូន អារម្មណ៍របស់ប្អូនសង្ឃឹមថានឹងបានថតនៅក្រោមស្នាដៃរបស់បងប្រុសនិពន្ធជាថ្មីបើមាននិស្ស័យលើវិថីមួយនេះ  ថែមទាំងបងៗអ្នកដឹកនាំដែលប្អូនធ្លាប់រួមការងារជាមួយផងដែរ ប្អូនស្រីម្នាក់នេះនឹកបងៗគ្រប់គ្នា ។ស្រលាញ់ពេញបេះដូង  អរគុណដល់ហ្វេនៗទាំងអស់ដែលតែងតែគាំទ្រនឹងស្រលាញ់ខ្ញុំជាខ្ញុំ”។ 

  នេះមិនបានបញ្ជាក់លម្អិតអំពីរឿងរ៉ាវស៊ីជម្រៅណាមួយដើម្បីឲ្យអ្នកគាំទ្រ និងអ្នកសិល្បៈរួមអាជីពអស់ចិត្តនៅឡើយ។ ទោះជាយ៉ាងណាគេដាក់ការសង្ស័យថានាងអាចនឹងមានគូស្នេហ៍ដែលដាក់បម្រាមមិនឲ្យបន្តប្រឡូកក្នុងអាជីពសិល្បៈ ដែលភាគច្រើននាងត្រូវចាកចេញទៅថតនៅខេត្តឆ្ងាយៗពីផ្ទះ និងប្រឈមនឹងការឱបរឹតប៉ះសាច់ពីសំណាក់តួប្រុសៗនោះ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖