ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,
ហាងកាហ្វេ Mobile Coffee ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៥ កែងផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩ (COVID-19) និងមិត្តភក្តិ ២នាក់ទៀត បានទៅហូបកាហ្វេ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ #ហូបកាហ្វេ 🔴 ហាងកាហ្វេ Mobile Coffee ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៥ កែងផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៨៖០០នាទី ដល់ ១៨៖៣៥នាទី ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) និងមិត្តភក្តិ ២នាក់ទៀត បានទៅហូបកាហ្វេ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា