ភ្នំពេញ៖ ប្រទេសអាល្លឺម៉ង ត្រូវបានគេដឹងថា ជាប្រទេសដែលនាំចូលម្រេចពីកម្ពុជាច្រើនជាងគេ នៅក្នុងចំណោមប្រទេសទាំងអស់នៅអឺរ៉ុប។ នេះបើតាមការបញ្ជាក់ពីរាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមរបាយការណ៍ដដែល បានបន្ថែមថា ចំពោះការនាំចេញម្រេច គិតត្រឹមរយៈពេល៦ខែដំបូង ដើមឆ្នាំ២០២១នេះ មានចំនួន ១៤.៥៦១,៦២ តោន កើនឡើងចំនួន ៣៩៨,៧៦%។
ជាក់ស្ដែងនៅក្នុងចំណោមនោះ ប្រទេសអាល្លឺម៉ង់ មានចំនួន ១៦០,៥៧ តោន ពោលគឺច្រើនជាងគេនៅក្នុងចំណោមបណ្តាប្រទេសទាំងអស់នៅអឺរ៉ុប ដែលបាននាំចូលម្រេចពីកម្ពុជា។ បន្ទាប់មកមានប្រទេសប៊ែលហ្សិកចំនួន ១០,៦៣ តោន, ប្រទេសកាណាដាចំនួន ០,៥២ តោន, សាធារណរដ្ឋឆេកចំនួន ៦,១០ តោន ,ប្រទេសបារាំងចំនួន ១៩,០១ តោន, ប្រទេសប៉ូឡូញចំនួន ៧,០៩ តោន, ប្រទេសរុស្សីចំនួន ០,៣១ តោន, ប្រទេសស៊ុយអ៊ែតចំនួន ១,២៩ តោន ,និងប្រទេសស្វីសចំនួន ០,៤៨ តោន ។
គួរបញ្ជាក់ថា ដោយឡែកប្រទេសដែលនាំចូលម្រេចពីកម្ពុជាច្រើនជាងគេ គឺប្រទេសវៀតណាមចំនួន ១៤.២៩១,៤៩ តោន។ ក្រៅពីនេះ គឺមានប្រទេស ឥណ្ឌាចំនួន ៤២ តោន, ប្រទេសជប៉ុនចំនួន ២,៥៨ តោន, ប្រទេសកូរ៉េចំនួន ១,៥៥ តោន, កោះតៃវ៉ាន់ចំនួន ១៥ តោន, ប្រទេសអង់គ្លេសចំនួន ១,២៤ តោន, ប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន,និងសហរដ្ឋអាមេរិកចំនួន ១,៧៥ តោនផងដែរ៕ដោយ៖សហការី