ភ្នំពេញ៖ បេីយោងតាមការលើកឡើងរបស់មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ប្រទេសចំនួនពីរ មួយនៅទ្វីបអឺរ៉ុប ដែលមានពលរដ្ឋទទួលទានផលិតផលម្ទេសពីកម្ពុជា គឺប្រទេសប៊ែលហ្សិក និងប្រទេសមួយនៅទ្វីបអាមេរិក ដែលនាំចូលម្ទេសពីកម្ពុជា គឺប្រទេសកាណាដា ។
ប្រភពដដែល បន្តថា ប្រទេសទាំងពីរខាងលើនេះ បាននាំចូលម្ទេសពីកម្ពុជានៅក្នុងបរិមាណតិចទេ ប៉ុន្តែក៏ជាចំណែកទីផ្សារកសិផលកម្ពុជា មួយនៅក្រៅប្រទេសផងដែរ។
មន្រ្តីក្រសួងកសិកម្ម បន្ថែមទៀតថា៖ កម្ពុជា នៅក្នុងរយៈពេល ៦ ខែដំបូង នៃឆ្នាំ២០២១នេះ នាំចេញម្ទេសស្រស់មានចំនួន ៦៤.៩០៧,១២ តោន កើនឡើងចំនួន ៨៣,៤៧% ដោយ នាំចេញទៅប្រទេសថៃចំនួន ៦៤.៩០៧,១២ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២ តោន ដោយឡែកម្ទេសក្រៀម បាននាំចេញមានចំនួន ៩០០,២២ តោន ថយចុះចំនួន -២៤,៩៨% នៅក្នុងនោះ នាំចេញទៅប្រទេសថៃចំនួន ៩០០ តោន ប្រទេសប៊ែលហ្សិក ចំនួន ០,២១ តោន និងប្រទេសកាណាដាចំនួន ០,០១ តោន៕
ដោយ៖សហការី