ព័ត៌មានទាន់ហេតុការណ៍៖

ហាង សែនសុខ ប៊ូហ្វេ សាខាទី៥ ដែលមានទីតាំងស្ថិតនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩ មានគ្នា ២ នាក់ បានទៅហូបប៊ូហ្វេទៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ហាង សែនសុខ ប៊ូហ្វេ សាខាទី៥ ដែលមានទីតាំងស្ថិតនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២ នាក់ បានទៅហូបប៊ូហ្វេទៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​ ហូបប៊ូហ្វេ 🔴 ហាង សែនសុខ ប៊ូហ្វេ សាខាទី៥ ដែលមានទីតាំងស្ថិតនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០២១ ម៉ោង ១៧៖៥០នាទី ដល់ ១៩៖៤៥នាទី។

​🔥 មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) មានគ្នា ២ នាក់ បានទៅហូបប៊ូហ្វេទៅទីតាំងខាងលើនេះ។ អ្នកជំងឺ បានអង្គុយនៅក្រោមកង្ហា ជាប់សសរ ខាងក្នុងហាង។ អ្នកជំងឺ បានក្អកជាច្រើនដង និងបានយកដៃទៅស្ទាបបំពងករបស់ខ្លួនផងដែរ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 

ដោយ ៖ សិលា


ចែករំលែក៖