ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀត !

ចែករំលែក៖

ខេត្តព្រៃវែង៖ ថ្ងៃនេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុក

ចំនួន១១ ដូចខាងក្រោម ៖

១- ក្រុងព្រៃវែង               ចំនួន ​៣នាក់

២- ស្រុកពាមជរ              ចំនួន ​៨នាក់

៣-ស្រុកបាភ្នំ                  ចំនួន ​៧នាក់

៤- ស្រុកស្វាយអន្ទរ         ចំនួន​ ៤នាក់

៥- ស្រុកពាមរក៍              ចំនួន​ ៣នាក់

៦- ស្រុកពោធិ៍រៀង         ចំនួន ៣នាក់

៧- ស្រុកពារាំង               ចំនួន ២នាក់

៨- ស្រុកសុីធរកណ្ដាល    ចំនួន ២នាក់

៩- ស្រុកកំពង់ត្របែក       ចំនួន ២នាក់

១០-ស្រុកមេសាង            ចំនួន ១នាក់

១១-ស្រុកព្រះសេ្តច          ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៦នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

* ៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

* ៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

– កុំប៉ះពាល់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖