ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ស​ សុខា​ ប្រជុំ​បើកកម្មវិធី “វោហារឆ្នើម” បាត់ដំបង​ តាមប្រព័ន្ធវីដេអូ Zoom

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ រួមជាមួយនិងភរិយា នៅថ្ងៃអាទិត្យទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ ចូលរួមពិធីបើកកម្មវិធី “វោហារឆ្នើម” បាត់ដំបង តាមប្រព័ន្ធវីដេអូ Zoom ។

នៅក្នុង​កម្មវិធី “វោហារឆ្នើម” គឺជាកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ លក្ខណៈជាបុគ្គល និងជាក្រុម សំរាប់សិស្សវិទ្យាល័យ ចាប់ពីថ្នាក់ទី១០ ដល់ទី១២ ។

លោក​ ស​ សុខា​ បានបញ្ជាក់ថា​ កម្មវិធី “វោហារឆ្នើម” បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសអោយសិស្សានុសិស្ស ចូលរួមសាកល្បងបញ្ចេញសមត្ថភាព ទេពកោសល្យ និងចំណេះដឹងដែលខ្លួនមាន មកធ្វើការប្រកួតប្រជែង ដើម្បីបង្កើនសមត្ថភាព បង្កើនភាពក្លាហាន និងជំរុញឲ្យសិស្សានុសិស្ស រៀនភាសាអង់គ្លេសកាន់តែច្រើនថែមទៀត ដើម្បីឈានទៅពង្រឹងសមត្ថភាព និងជំនាញភាសាអង់គ្លេសលើការទំនាក់ទំនងជាសាធារណៈ ទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងឱកាសស្វែងរកការងារធ្វើនៅតាមស្ថាប័នរដ្ឋ ឬក្រុមហ៊ុនឯកជន ឬសម្រាប់ជាប្រយោជន៍ផ្សេងទៀត ទៅថ្ងៃអនាគត៕

ដោយ​៖សហការី​


ចែករំលែក៖