យន្តហោះយោធាហ្វុីលីពីនជួបគ្រោះថ្នាក់ដែលមានអ្នកដំណើរ៩២នាក់ ក្នុងនោះស្លាប់១៧នាក់ និងជាង៤០នាក់សង្គ្រោះចេញពីយន្តហោះទាន់ពេលវេលា ។ គ្រោះថ្នាក់ខាងលើកើតឡើងនៅក្នុងខេត្ត Sulu ដែលជាទីតាំងឈរជើងរបស់ក្រុមភេរវកម្ម Abu Sayyaf ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសនេះ។
មេបញ្ជាការកងទ័ពហ្វីុលីពីន ឧត្តមសេនីយ៍ Cirilito Sobejana បានឱ្យដឹងថា យន្តហោះដឹកជញ្ជូនយោធា C-130 មានជើងហោះហើរ5125 បានព្យាយាមចុះចតនៅក្នុងស្រុក Patikul ក្នុងខេត្ត Sulu នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី៤ខែកក្កដា ប៉ុន្តែបានជ្រុលចុះខុសផ្លូវបណ្តាលឲ្យមានគ្រោះថ្នាក់ ។
យន្តហោះខាងលើ ហោះហើរចេញពីទីក្រុង Cagayan De Oro នៅលើកោះ Mindanao ភាគខាងជើងខេត្ត Sulu ។ ភាគច្រើនអ្នកដំណើរលើយន្តហោះជាកម្លាំងទាហានចូលរួមហ្វឹកហាត់ប្រឆាំងភេរវកម្ម។
Sulu និងតំបន់ភាគខាងត្បូង ហ្វុីលីពីន និងជាទីតាំងឈរជើងរបស់កម្លាំងទាហានប្រឆាំងភេរវកម្ម ។ ក្រុមភេរវកម្មនៅទីនោះមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS៕
ដោយ៖ ធីរីណា(រូបភាព៖NDTV/TWITTER)