ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសម្រាកព្យាបាល​ ឯករាជ្យ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២ នាក់ បានជិះកង់បី ទៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,🔴 មន្ទីរសម្រាកព្យាបាល​ ឯករាជ្យ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២ នាក់ បានជិះកង់បី ទៅទីតាំងខាងលើនេះ ! ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​​ 🔴 មន្ទីរសម្រាកព្យាបាល​ ឯករាជ្យ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២១ ម៉ោង ២១៖០០នាទី ដល់ ២១៖២០នាទី។

​🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២ នាក់ បានជិះកង់បី ទៅទីតាំងខាងលើនេះ។ គ្រូពេទ្យនៅទីតាំងខាងលើ បានវាស់សម្ពាធឈាម និងវាស់កំដៅ ឲ្យអ្នកជំងឺផងដែរ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖