ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលស្រុកអូររាំងឪ សូមគោរពថ្វាយជូនចំពោះព្រះសង្ឃ និងជម្រាបជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកមេត្តាជ្រាបថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នេះ រដ្ឋបាលស្រុកបានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៣អង្គ/នាក់ក្នុងនោះ ៖
១). ព្រះនាម សោម ផាន់នី ព្រះជន្ម ២០ព្រះវស្សា (គង់នៅវត្តដំរិល ឃុំដំរិល)
២). ឈ្មោះ ថាន ស្រីផៃ (ស្រី) អាយុ ៣៣ឆ្នាំ ជាអ្នកលក់កាហ្វេនៅផ្សារអូររាំងឪ មានទីលំនៅភូមិលេខ ៤កេីត ឃុំអំពិលតាពក
៣). ឈ្មោះ រាត្រី គឹមស័ង (ប្រុស) អាយុ ៥ឆ្នាំ នៅភូមិពើក ឃុំដំរិល។
សូមថ្វាយចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋពាក់ព័ន្ធ សូមរាយការណ៍មកអាជ្ញាធរ ដេីម្បីនិមន្ដ និងអញ្ជេីញទៅយកសំណាក។
សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវវិធានការ «៣ការពារ ៣កុំ» ដេីម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩៕
ដោយ ៖ សិលា