ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិតហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកហឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែត បានអញ្ជើញប្រគល់ថវិការបស់រាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយជំងឺកូវីដ-១៩ ។
គ្រួសារសពម្នាក់ទទួលបានថវិកាចំនួន៥លានរៀល និងបានប្រគល់ដល់១២គ្រួសារនៃសព១២នាក់ ដែលមានលំនៅនៅក្រុងប៉ោយប៉ែត ដោយមកទល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ចំនួន៣៩នាក់ហើយ៕
ដោយ ៖ សិលា