ខេត្តតាកែវ ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តតាកែវ នៅថ្ងៃចន្ទទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមានអ្នកជំងឺវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ទៀតស្លាប់ ក្នុងនោះបុរស២នាក់ និងស្រ្តី២នាក់។
នៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខាងលើនេះ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោល ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ដោយឡែកចំពោះករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត មានដូចខាងក្រោម៖
ដោយ៖ សហការី