ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ, ប្រជែងគ្រោះថ្នាក់ និងស្រវឹង។
សូមបងប្អូនជនរួមជាតិ បើកបរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក៏ដូចជាការយោគយល់គ្នា ការគោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់ជីវិតខ្លួនឯង និងជីវិតអ្នកដទៃ៕
ដោយ ៖ សិលា