ខេត្តរតនគីរី៖ បេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរី នៅរសៀលថ្ងៃចន្ទទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាស រកឃើញករណីវិជ្ជមានថ្មី ១៦នាក់ និងជាសះស្បើយ ៤០នាក់ទៀត។
នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានខិតខំបន្តស្រាវជ្រាវរកឃើញករណីវិជ្ជមានថ្មី ១៦នាក់បន្ថែមទៀត និងអ្នកជំងឺកូវីដ-១៩ជាសះស្បើយ ៤០នាក់ទៀត មានដូចខាងក្រោម។
ជាមួយគ្នានេះរដ្ឋបាលខេត្ត អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកជំងឺកវីដ-១៩ ខាងលើនេះ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡី ស័កជាចាំបាច់។ ចំណែកអ្នកប៉ះពាល់ដោយប្រយោល ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ដោយឡែកចំពោះករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕ដោយ៖សហការី