ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 🔴 ធនាគារ សុិនហាន (Shinhan Bank) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩៩+១០១ ផ្លូវសហពន្ធរុស្សុី សង្កាត់ទឹកថ្លា មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ ! ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ 🔴 ធនាគារ សុិនហាន (Shinhan Bank) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩៩+១០១ ផ្លូវសហពន្ធរុស្សុី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៥៥នាទី ដល់ ១៥៖១០នាទី។
🔥 មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា