ព័ត៌មានទាន់ហេតុការណ៍៖

Sergio Ramos កាន់តែខិតជិតផ្ទេរទៅក្លិប Paris Saint-Germain

ចែករំលែក៖

ចាប់តាំងពីថ្ងៃទី១ ខែកក្កដាមក កីឡាករ Sergio Ramos បានក្លាយជាកីឡាករទំនេរ ក្នុងការផ្ទេរឥតគិតថ្លៃជាផ្លូវការ ហើយអតីតប្រធានក្រុម Real Madrid រូបនេះជិតបានចូលរួមជាមួយក្លិបថ្មីហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA កាលពីយប់ថ្ងៃទី៥ កក្កដាម្សិលមិញ។

កីឡាករ Sergio Ramos មានទំនាក់ទំនងជាមួយក្លិប Paris Saint-Germain ចាប់តាំងពីការចាកចេញរបស់គាត់ត្រូវបានប្រកាស ប៉ុន្តែការពិភាក្សាបានពន្លឿនជាងចុងសប្តាហ៍នេះ

យោងទៅតាមការផ្សាយរបស់ Le Parisien បានឲ្យដឹងដែរថា ការរីកចម្រើនក្នុងការផ្ទេរត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះរហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់រយៈពេលកិច្ចសន្យា និងប្រាក់ខែរបស់កីឡាករខាងលើ គេជឿជាក់ថា ខ្សែការពារកណ្តាលរូបនេះអាចចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំដែលមានតម្លៃ១២លានអឺរ៉ូក្នុងមួយរដូវកាល

កាសែតបារាំងក៏បានរាយការណ៍ថា ការមកដល់របស់កីឡាករ Achraf Hakimi ក៏ជិតមកដល់ដែរ។ ដូច្នេះក្លិប PSG អាចនឹងមានខ្សែការពារថ្មីនាក់ឆាប់ៗនេះ។

គួរបញ្ជាក់ថា កីឡាករ Sergio Ramos គឺជាកីឡាករខ្សែការពារដ៏រឹងមាំមួយដែលបានផ្ទេរពីក្លិប Sevilla មកក្លិប Real Madrid កាលពីឆ្នាំ២០១៥។ ខ្សែការពាររូបនេះបានបង្ហាញខ្លួនឲ្យ Real Madrid បាន៤៦៩ដង និងរកគ្រាប់បាល់បាន៧២គ្រាប់។ នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ Sergio Ramos រកបាន២៣គ្រាប់ ក្នុងការបង្ហាញខ្លួន១៨០ប្រកួត ៕

ដោយ៖ ភារៈ


ចែករំលែក៖