ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តបាត់ដំបងបញ្ជូនខ្លួនជនសង្ស័យ៥នាក់ទៅតុលាការពីបទរក្សាទុកថ្នាំញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធក្នុងសំណុំរឿងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន២ករណីផ្សេងគ្នា។

  លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ថា ជនសង្ស័យដែលត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការទាំង៥នាក់នោះរួមមាន៖

១-ឈ្មោះ ព្រឿង រដ្ឋា ហៅ ជីម ភេទប្រុស អាយុ៣៣ឆ្នាំ,

២-ឈ្មោះ ឆាង ចំរើន ហៅ ទូច ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំង២រស់នៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង, 

៣-ឈ្មោះ នី រតនៈ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង,

៤-ឈ្មោះ សូ គឹមស៊ុន ភេទប្រុស អាយុ២៦ឆ្នាំ,

៥-ឈ្មោះ ឌូ វឌ្ឍនា ភេទប្រុស អាយុ ២២ឆ្នាំ អ្នកទាំង២រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

   ចំពោះវត្ថុតាងដែលដកហូតបានពីជនសង្ស័យរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១៧ថង់ ទម្ងន់ ១៣,៥៥ក្រាមទាំងសំបក, ម៉ូតូចំនួន២គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

                           

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖