នៅថ្ងៃទី៥ ខែកក្កដា អ្នកនាំពាក្យប្រធានាធិបតី Tajikistan បានឱ្យដឹងថា ប្រទេសនេះបានបន្ថែមកម្លាំងទាហាន២ម៉ឺននាក់ទៅកាន់ព្រំដែនជាប់ប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលមានកម្លាំងទាហានអាហ្វហ្គានីស្ថានរាប់ពាន់នាក់ភៀសខ្លួនចូលក្នុងប្រទេសតាជីគីស្ថាន។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា «ស្ថានភាពនយោបាយ សន្តិសុខនៅតំបន់ព្រំដែនជាប់អាហ្វហ្គានីស្ថាននិងTajikistan កាន់តែអាក្រក់ទៅ ។ ប្រមុខដឹកនាំប្រទេស Tajikistan បានបញ្ជាដល់គណៈកម្មការសន្តិសុខជាតិ ស្ថាប័នសន្តិសុខជាតិបង្កើនការធានាសន្តិសុខនៅតាមព្រំដែន ពិសេសគឺព្រំដែន Tajikistan-Afghanistan»។
ប្រធានាធិបតី Rahmon ក៏បានបញ្ជាឲ្យទប់ស្កាត់បទល្មើសឆ្លងដែន ក្រុមភេរវកម្ម និងការជួញដួរគ្រឿងញៀន។
នៅក្នុងប្រទេស កម្លាំងទាហានរដ្ឋាភិបាល និងក្រុមតាលីបង់ បានប៉ះទង្គិចគ្នា ហើយក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងទីតាំងជាច្រើន នៅតាមតំបន់ជនបទ ហើយពង្រីកទីតាំងទៅកាន់ទីក្រុងធំៗក្នុងប្រទេសនេះ។
ការវាយប្រហារគ្នានោះបណ្តាលឲ្យទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថានជាង១ពាន់នាក់រត់ភៀសខ្លួនទៅកាន់ប្រទេស Tajikistan ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Hamdullah Mohib បានប្រកាសថា ស្ថានភាពនៅតំបន់ភាគខាងជើងប្រទេសនេះពិតជាធ្ងន់ធ្ងរ ប៉ុន្តែទីក្រុងកាប៊ុលសង្ឃឹមថានឹងឆ្លងផុតស្ថានភាពអាក្រក់ ៕
ដោយ៖ ធីរីណា(រូបភាព៖AP+TTXVN)