នៅក្នុងទិវាឯករាជ្យអាមេរិក កាលពីថ្ងៃទី៤ខែកក្កដា មានករណីហិង្សាកើតឡើង ពាក់ព័ន្ធនឹងកាំភ្លើងជាង៤០០ករណីបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ១៥០នាក់។
តាមតួលេខរបស់“Gun Violence Archive” មានឯកទេសតាមដានសកម្មភាពហិង្សាដោយកាំភ្លើងនៅអាមេរិក បានបញ្ជាក់ថា ក្នុងរយៈពេលពីថ្ងៃទី២ដល់ថ្ងៃទី៧ខែកក្កដា គឺចំពេលទិវាឯករាជ្យអាមេរិក មានការបាញ់ប្រហារដល់ទៅ ៤០០ករណីទូទាំងប្រទេស។
នៅទីក្រុងញូវយ៉ក មានករណីផ្ទុះអាវុធ២១លើក សម្លាប់មនុស្ស ២៦នាក់ គឺជាចំនួនខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីដើមឆ្នាំ២០២១មក។ ប៉ុន្តែតួលេខនោះនៅទាបជាងកាលពីឆ្នាំ២០២០ ដោយក្នុងរយៈពេលដូចគ្នា គឺមានករណីបាញ់ប្រហារដល់ទៅ២៥ករណី សម្លាប់មនុស្ស ៣០នាក់។ នៅក្នុងថ្ងៃទី៤ខែកក្កដា ចំថ្ងៃទីវាឯករាជ្យ នៅក្នុងទីក្រុងញូវយ៉ក មានករណីបាញ់ប្រហារដល់ទៅ១២ករណីសម្លាប់មនុស្ស ១៣នាក់។
អំពើហិង្សាដោយកាំភ្លើងក្នុងទីក្រុងញូវយ៉កកើនឡើងដល់ទៅ៤០% ក្នុងឆ្នាំ២០២១ បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ២០២០ ។ ករណីបាញ់ប្រហារដល់ទៅ ៧៦៧លើក សម្លាប់មនុស្ស៨៨៥នាក់។
នៅទីក្រុងជីកាហ្គោ ស្នងការប៉ូលិសទីក្រុងនេះបានបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងមកគឺជាពេលវេលា លំបាកបំផុត ចាប់តាំងពីដើមឆ្នាំ ២០២១មក ដោយមានមនុស្ស ៨៣នាក់នាក់រងការបាញ់ប្រហារ ក្នុងនោះស្លាប់ ១៤នាក់៕
ដោយ៖ ធីរីណា(រូបថត៖ New York Post.)