ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករលេខ១ពិភពលោក Djokovic យកឈ្នះ Cristian Garin ក្នុងកម្មវិធីWimbledon ឡើងវគ្គបន្ត

ចែករំលែក៖

កីឡាករវាយតឺន្នីសលំដាប់កំពូលពិភពលោក Novak Djokovic បានប្រជែងយកឈ្នះកីឡាករ Cristian Garin របស់ឈីលីជាមួយនឹងជ័យជម្នះ ៦-២, ៦-៤ និង ៦-២ ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធីWimbledon និងរក្សាការពារតំណែងជើងឯករបស់ខ្លួន

យោងតាមសារព័ត៌មាន AFP បានផ្សាយថា កីឡាករលំដាប់ទី១ពិភពលោកដែលបានឈ្នះជើងឯកផ្នែកបុរសចុងក្រោយនៅឯក្លិAll England នឹងត្រូវប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ Grand Slam លើកទី៥០របស់គាត់នៅពេលដែលគាត់ជួបជាមួយកីឡាករ Andrey Rublev Marton Fucsovics របស់ហុងគ្រី។

Garin មានវ័២៥ឆ្នាំ មិនដែលលេងប៉ះជាមួយ Djokovic  នៅលើទីលានពីមុនមកទេ ហើយភ្លមៗនោះគាត់បានដឹងថាគាត់មិនដែលធ្វើឲ្យមានបញ្ហា ឬយកឈ្នះកីឡាករស៊ែប៊ីនោះទេ Djokovic បានឈ្នះ ៨ ពិន្ទុដំបូងនៃការប្រកួត ហើយមិនដែលចាញ់ក្នុងសិតណាមួយក្នុងរយៈពេល៤៥នាទីនោះទេ

គាត់ចាញ់តែ១៣ពិន្ទុប៉ុណ្ណោះ ហើយបានផ្តួលគូប្រកួតរបស់គាត់ចំនួនដងដើម្បីបន្តតំណែងជើងឯក Grand Slam លើកទី២០ដែលនឹងចងគាត់ជាមួយគូប្រជែងដ៏អស្ចារ្យគឺ Roger Federer និង Rafa Nadal សម្រាប់តំណែងជើងឯកផ្នែកបុរស

គួរបញ្ជាក់ថា ការឈ្នះពានរង្វាន់ Wimbledon លើកទីក៏នឹងធ្វើឱ្យកីឡាករវ័យ៣៤ឆ្នាំ Djokovic កាន់តែខិតជិតទៅនឹងទទួលបាន Golden Slam ផងដែរដោយមានការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ និង US Open ដែលនឹងត្រូវលេងនៅលើទីលានដែលកីឡាកររូបនេះពេញចិត្តដោយ៖ ភារៈ

(រូបថត៖ BBC Sport+AFP)


ចែករំលែក៖