ព័ត៌មានទាន់ហេតុការណ៍៖

តូបលេខ I1 238 – I1-239 ក្នុង ផ្សារធំថ្មី ខាងជ្រុងជាប់បន្ទប់ទឹក មានអ្នកជំងឺកូវីដ-១៩ គឺជាអ្នកលក់ខោអាវនៅតូបខាងលើនេះ

ចែករំលែក៖

 

ភ្នំពេញ៖ តូបលេខ I1 238 – I1-239 ក្នុង ផ្សារធំថ្មី ខាងជ្រុងជាប់បន្ទប់ទឹក មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាអ្នកលក់ខោអាវនៅតូបខាងលើនេះ គាត់តែងតែទៅទិញម្ហូប ក្នុងផ្សារនេះ​ផងដែរ​។​ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​ ឬមានទំនាក់ទំនងជាមួយអ្នកលក់ខោអាវនៅ

🔴 តូបលេខ I1 238 – I1-239 ក្នុង ផ្សារធំថ្មី ខាងជ្រុងជាប់បន្ទប់ទឹក ⏰ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១។ 

​🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាអ្នកលក់ខោអាវនៅតូបខាងលើនេះ។ គាត់តែងតែទៅទិញម្ហូប ក្នុងផ្សារនេះ​ផងដែរ​។​

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕ 

ដោយ ៖ សិលា


ចែករំលែក៖