ព័ត៌មានទាន់ហេតុការណ៍៖

លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ដឹកនាំមន្ត្រីជំនាញកសិកម្មខេត្តនិងក្រុមការងារចុះពិនិត្យដំណាំដំឡូងមីដែលសត្វល្អិតពីងពាងក្រហមបំផ្លាញនិងចែកជូនថ្នាំកសិកម្ម

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២១ លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន  និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្ត ,មន្ទីរព័ត៌មានខេត្តព្រមទាំងក្រុមការងារ និងតំណាងក្រុមហ៊ុនចែកចាយថ្នាំកសិកម្ម  បានអញ្ជើញចុះពិនិត្យទីតាំងចម្ការដំឡូងមី និងចែកជូនថ្នាំកសិកម្មដល់ប្រជាពលរដ្ឋ នៅក្នុងភូមិអូខ្ទីង និងភូមិអូរប្រឹស ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលរងគ្រោះដោយការបំផ្លាញសត្វល្អិតពីងពាងក្រហម ។ 

 លោក អ្នកតំណាងរាស្រ្ត បានណែនាំឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម និងប្រជាពលកសិករ ត្រូវយកចិត្តទុកដាក់រួមគ្នាប្រើគ្រប់មធ្យោបាយ គ្រប់លទ្ឋភាព និងគ្រប់បច្ចេកទេស ដើម្បីទប់ស្កាត់ និងកម្ចាត់សត្វល្អិតពីងពាងក្រហម ដែលកំពុងបំផ្លិចបំផ្លាញដំណាំដំឡូងមីរបស់ប្រជាកសិករយើងឲ្យបាន ។

សូមបញ្ជាក់ថា នៅក្នុងភូមិទាំងពីរនេះ មានផ្ទៃដីដំណាំដំឡូងមីសរុបចំនួន ៤០០ ហិកតា ក្នុងនោះរងការបំផ្លាញពីពាងក្រហមចំនួន ១៨០ ហិកតា។

ដោយ៖ ស សារ៉េត


ចែករំលែក៖