មន្ត្រីសេតវិមានបាននិយាយទៅកាន់សារព័ត៌មាន AFP ថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៨០ លានដូសដែលអាមេរិកសន្យាចែកចាយជូនពិភពលោក នឹងបញ្ជូនទៅដល់វៀតណាមនៅចុងសប្តាហ៍នេះ ។
មន្ត្រីសេតវិមានបានឲ្យដឹងថាវ៉ាក់សាំងដែលបញ្ជូនទៅកាន់ប្រទេសវៀតណាម គឺតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ដែលជាផ្នែកមួយក្នុងយុទ្ធសាស្ត្រយកឈ្នះកូវីដ-១៩ ក្នុងពេលឆាប់ៗ។
មន្ត្រីអាមេរិកបានឲ្យដឹងថា« យើងចែករំលែកវ៉ាក់សាំងនេះ មិនមែនទាមទារ ការយោគយល់ឬ មានលក្ខណៈអ្វីណាមួយនោះឡើយ ។
មកទល់ពេលនេះ អាមេរិក បានបញ្ជូនវ៉ាក់សាំង ប្រមាណ ៤០ លានដូសហើយ ដល់បណ្តាប្រទេសជុំវិញពិភពលោក ។ វៀតណាមនិងម៉ាឡេស៊ី គឺទទួលបានវ៉ាក់សាំង ចំនួន១លានដូស នៅថ្ងៃទី ៥ខែកក្កដាកន្លងមក ។ ជាមួយគ្នានេះសេតវិមាននឹងបញ្ជូនវ៉ាក់វ៉ាក់សាំង៤លានដូសដល់ប្រទេសឥណ្ឌូនេស៊ី។
តាមគម្រោង សេតវិមាននឹងចែកចាយវ៉ាក់សាំង ៨០លានដូសដល់ពិភពលោក ក្នុងនោះមាន ៥៥លានដូសតាមកម្មវិធី COVAX និង២៥លានដូស អាមេរិកនឹងចែកចាយដល់បណ្តាប្រទេសជាមិត្ត។
វៀតណាមគឺជាប្រទេសដែលទទួលបានអាទិភាព ក្នុងបញ្ជីដែលអាមរិកចែកចាយវ៉ាក់សាំង ១៦លានដូស ក៏ដូចជាកម្មវិធីCOVAX ។
ក្រុមហ៊ុន Moderna បានស្នើដល់អ្នកប្រើប្រាស់ ត្រូវតែចាក់វ៉ាក់សាំងដូសទីពីរ ដោយដូសនីមួយៗ មានគម្លាតពីគ្នារយៈពេល១ខែ៕ដោយ៖ ធីរីណា
រូបភាព៖Getty+Reuters )