ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តវាក់នឹងម៉ូតូបានបួងចង្កូតជ្រុលទៅបុករបងផ្ទះគេបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ពេលបើករថយន្តវាក់នឹងម៉ូតូបានបួងចង្កូតជ្រុលទៅបុករបងផ្ទះគេបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១១និង៥៥នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្បែរបុស្ដិ៍នគរបាលជ្រោយចង្វា តាមបណ្ដោយផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ដម៉ាកតូយ៉ូតា ហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AI-2771 និងមានបុរសម្នាក់ទៀតរួមដំណើរជាមួយ បានធ្វើដំណើរចេញពីម្ដុំ (អូតែលសុខា) តាមបណ្ដោយផ្លូវទន្លេសាបក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ បានវាក់អឺនឹងម៉ូតូបណ្ដាលឲ្យអ្នកបើកបររថយន្តបួងចង្កូតគេចមកខាងស្ដាំដៃក៏ជ្រុលឡើងលើចិញ្ចើមផ្លូវទៅបុករបងថ្មក្រោមស័ង្កសីលើរបស់ប្រជាពលរដ្ឋនៅក្បែរនោះបណ្ដាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្ដក្រឡាប់ផ្ងារជើង តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។

  បន្ទាប់ពីកើតហេតុអ្នកបើកបររួមទាំងរថយន្ដត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នាំមកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖