ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ស្រុក​ពាមរ​ក៍​ ខេត្ត​ព្រៃវែង​៖​ សម្រេច​បិទ​អាហារ​ដ្ឋា​ន”​អមតៈ”​ បន្ទាប់ពី​​រក​ឃើញ​មនុស្ស​១៧​នាក់វិជ្ជមាន​កូ​វី​ដ​-១៩​

ចែករំលែក៖

ខេត្ត​ព្រៃវែង ៖ អាជ្ញាធរ​ស្រុក​ពាមរ​ក៍ ​ខេត្ត​ព្រៃវែង​ បានសម្រេច​បិទ​អាហារ​ដ្ឋា​នធំមួយយីហោ” អមតៈ”​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​តំបន់​អ្នក​លឿង​ កាលពី​រសៀល​ថ្ងៃ​ទី​៦​ ខែក​ក្ក​ដា ឆ្នាំ​២០២១​ ដំបូងឡេីយ​បន្ទាប់​ពី​រក​ឃើញ​នារី​២​នាក់ ដែល​ធ្វើការ​ក្នុង​ហាង​នេះ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ-​១៩​។

បេីតាមការ​បញ្ជាក់ពី​ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ពាមរ​ក៍ លោក​វេជ្ជ​បណ្ឌិត អ៊ិ​ន ពៅ​ បានឱ្យ​​ដឹង​នៅថ្ងៃទី០៧​ ខែកក្កដា​ ឆ្នាំ​២០២១នេះថា ក្រុម​គ្រូពេទ្យ​ជំនាញ​ស្រុក កាលពីរសៀល​ថ្ងៃ​ទី​៦​ ក​ក្ក​ដាម្សិលមិញនេះ​ បាន​យក​សំណាក​នារី​២​នាក់ ដែល​ធ្វើការ​នៅ​ក្នុង​អាហារ​ដ្ឋា​នយីហោ” អមតៈ” ហើយ​លទ្ធផល​ឃើញ​វិជ្ជមាន​ជំងឺ​​កូ​វី​ដ-​១៩ ក៏​បាន​ដាក់​អ្នក​ទាំង​២​អោយ​នៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​តែ​ម្តង​។លោក​ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ បានបន្តថា ក្រោយ​ពី​ដឹង​ថា អ្នក​ទាំង​២​ខាងលើ ធ្វើការ​នៅ​ក្នុង​ហាង​អាហារ​ដ្ឋា​ន អមតៈ ទើប​នៅ​ថ្ងៃ​ដដែល​នោះ អាជ្ញា​និង​ក្រុម​គ្រូពេទ្យ​ជំនាញ បាន​បន្ត​ចុះ​ទៅ​យក​សំណាក​មនុស្ស​នៅ​ក្នុង​ហាង​អមតៈ​បន្ត​ទៀត ដោយ​សរុប​ទាំង​បុគ្គលិក​និង​ម្ចាស់​ហាង​ទាំងអស់​៥១​នាក់ ហើយ​ជា​លទ្ធផល​បាន​រក​ឃើញ​បុគ្គលិក​ចំនួន​១៥​នាក់​ទៀត ( ប្រុស​ម្នាក់ ) មាន​វិជ្ជមាន​ជំងឺ​​កូ​វី​ដ-​១៩ ហើយ​ក៏​ប្រមូល​អ្នក​ទាំង​១៥​នាក់​នោះ យក​មក​ដាក់​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ទាំងអស់​។ ដោយឡែកម្ចាស់​ហាង និង​បុគ្គលិក​៣៦​នាក់​ផ្សេង​ទៀត គឺ​ត្រូវ​បាន​ដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​ហាង​តែ​ម្តង​៕

ដោយ​៖សហការី​


ចែករំលែក៖