ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ រួចទុករថយន្តចោលគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ដជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតមួយកង់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកKIA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-9349 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកនឹងរបាំងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតមួយកង់ ចំណែករថយន្តបើកទៅមុខលែងរួច ដោយសារគាបជាប់ជាមួយនឹងទ្រូងផ្លូវ ក្រោយពេលកើតហេតុអ្នកបើកបរទុករថយន្តចោលគេចបាត់ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកស្ទូចរថយន្តយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលមកដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖