ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចការពារព្រំដែនឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសថ្នាំញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ កម្លាំង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​បឹង​សាគូ​និង​កម្លាំងយោធា​ បាន​ដើរ​ល្បាត​ប្រទះ​ឃើញ​មមុខសញ្ញាជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់រួចឃាត់​សួរនាំ​ ឆែករកឃើញថ្នាំញៀនជាច្រើនកញ្ចប់។ការឃាត់ខ្លួនជនសង្ស័យខាងលើប្រព្រឹត្តទៅនៅ​យប់​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​ ជាមួយនេះ​បាន​រក​ឃើញវ​ត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ រួច​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​ន​របាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​ ដើម្បចាត់ការ​បន្ត​ ។​

លោក​វរសេនីយ៍ឯក​ សូ​ ចាន់​ណា​រី​ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ អែ​ល​ ឡៅ​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​​

ជន​នេះ​ត្រូវ​បាន​កម្លាំង​នគរបាលបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​បឹង​សាគូ​និង​កម្លាំងយោធា​ បាន​ដើរ​ល្បាត​នៅ​ពេល​យប់​តាម​បន្ទាត់​ព្រំដែន​ ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ហើយបានប្រទះ​ឃើញ​គេ​កំពុង​ជិៈ​ម៉ូតូក៏ឃាត់​សួរនាំ​និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ថ្លា​ ចំនួន​០៦​កូន​ថង់​តូច​និង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វា​តា​មីន​គ្រាប់​ពណ៌​ក្រហម​ ដែល​មាន​អក្សរ​ WY​ លើ​គ្រាប់​ថ្នាំ​ម្ខាង​ ចំនួន​៤៨​គ្រាប់​ ដែល​ជនសង្ស័យ​បាន​លាក់​ទុក​នៅ​ក្រោម​កែបម៉ូតូ​ ។​
ជនសង្ស័យរួម​ទាំង​វត្ថុ​តាងថ្នាំ​ញៀន​និង ម៉ូតូ​០១​គ្រឿង​ ត្រូវបាន​ប្រគល់​ឲ្យ​នគរបាល​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​រៀបចំ​សំសំណុំរឿបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖