ព័ត៌មានទាន់ហេតុការណ៍៖

តំណាង លោក​ ស​ សុខា​ ប្រគល់ថវិកាប្រចាំខែកក្កដា ជូនក្មួយស្រីកំព្រាឪពុកម្តាយពីរនាក់បងប្អូន​ នៅស្រុកស្វាយអន្ទរ

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ លោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុកស្វាយអន្ទរ តំណាងលោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និង ស.ស.យ.ក. ស្រុក បាននាំយកថវិកាប្រចាំខែរបស់លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ សម្រាប់ខែកក្កដា ប្រគល់ជូនក្មួយស្រីកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិបឹង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សម្រាប់ផ្គត់ផ្គង់ការសិក្សា ។

ជាក់ស្ដែង​នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ស​ សុខា​ បានបញ្ជាក់ថា​ “ដូចដែលបានសន្យា ខ្ញុំ និងក្រុមគ្រួសារ នឹងបន្តជួយឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ក្នុង ១ខែ ជារៀងរាល់ខែ ដល់ក្មួយស្រីកំព្រាទាំងពីរនាក់បងប្អូន រហូតដល់រៀនចប់ថ្នាក់ទី១២”។

សម្រាប់ខែកក្កដា នេះ ជាខែទី៤៤ ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែខ្ញុំ និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ ក្នុង ១ខែ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ទៅប្រគល់ជូនក្មួយស្រីកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូនខាងលើ ។

ជាចុងក្រោយ​ លោក​ សូមលើកទឹកចិត្តក្មួយស្រីទាំងពីរនាក់បងប្អូន ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យកាន់តែពូកែ ដើម្បីអនាគតដ៏ត្រចះត្រង់ នាពេលខាងមុខ៕ដោយ​៖សហការី​


ចែករំលែក៖