ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ៖ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សា អនុវិទ្យាល័យសាគូរ៉ា​ នៅសង្កាត់លេខ១

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ​បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សា អនុវិទ្យាល័យសាគូរ៉ា ស្ថិនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ទៅកាន់ប្រជា ពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងដូសទី២ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងមកខេត្តព្រះសីហនុ ដើម្បីធ្វើការចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងបង្កើនភាពស៊ាំទប់ទល់នឹងជំងឺកូវីដ-១៩។ ទោះបីយើងមានវ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ក៏ដោយ តែត្រូវអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣.ការពារ ៣.កុំ ឱ្យបានជាប់ជាប្រចាំទាំងអស់គ្នា ដើម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ និងសុវត្ថិភាពទាំងអស់គ្នា។

បន្ទាប់មកលោកអភិបាលខេត្ត និងក្រុមការងារក៏បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកនៅអគារស្នាក់នៅកងពលតូចលេខ៧០ មានទីតាំងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ និងបានផ្ដាំផ្ញើឱ្យបងប្អូនទាំងអស់ត្រូវខំថែរក្សាខ្លួន ប្រកាន់ភ្ជាប់នូវវិធានការណ៍របស់ក្រសួងសុខាភិបាល និងការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣.ការពារ ៣.កុំ ឱ្យបានជាប់ជាប្រចាំ។

បន្ថែមពីនេះ​ លោក គួច ចំរើន ក៏បានឧបត្ថម្ភ ថ្នាំចិន ១០០ប្រអប់ ថ្នាំឈឺបំពងក ២០ប្រអប់ Vitamin C គ្រាប់ ១៦ដប Vitamin C ដាក់ទឹកពុះ ១៦ប្រអប់ មីកំប៉ុង ៦កេសធំ ទឹកសុទ្ធ ១០កេស ម៉ាស ១៦ប្រអប់ អាល់កុល ២កាន អាល់អុលបាញ់ដៃ ១៦ដប និងថវិកាមួយចំនួនទៀត៕

ដោយ​៖សហការី​


ចែករំលែក៖