ភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និង ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងរាជធានីភ្នំពេញ ដែលស្ថិតនៅវិទ្យាល័យ ជា សុីម ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៩៥៤នាក់ទៀត ជាសះស្បើយ ១០៤៦នាក់ និងស្លាប់ ២៧នាក់៖
– ករណីឆ្លងសហគមន៍ ៨១៨នាក់
– អ្នកដំណើរពីបរទេស ១៣៦នាក់
គិតត្រឹមព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 58,057 នាក់
– អ្នកជាសះស្បើយ= 50,020 នាក់
– អ្នកស្លាប់= 825 នាក់ ៕
ដោយ ៖ សិលា