ខេត្តរតនគិរី៖ ស្ត្រីម្នាក់វិជ្ជមានជំងឺកូវីដ-១៩ សម្រាលបានកូនស្រីមួយដោយសុវត្ថិភាពទាំងម្តាយទាំងកូនក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែនភូមិថ្មី ស្ថិតនៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោកវេជ្ជបណ្ឌិតជា សុខចិន្តា ដែលប្រចាំការព្យាបាលនៅមណ្ឌលព្យាបាលខាងលើបានឱ្យដឹងថា ស្ត្រីដែលឆ្លងទន្លេបានជោគជ័យនោះគឺបានយកសំណាកទៅពិនិត្យហើយរកឃើញវិជ្ជមានកូវីដ-១៩និងបានមកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែនភូមិថ្មីនៅថ្ងៃទី១ខែកក្ដដាឆ្នាំ២០២១។
លោកបន្តថា ស្រ្តីដែលក្រុមគ្រូពេទ្យជួយសម្រាលកូនឱ្យដោយជោគជ័យនោះមានឈ្មោះយ៉ែម មិថុនា មានទីលំនៅ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយបានសម្រាលនៅវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២១។
បច្ចុប្បន្នទាំងម្តាយនិងកូនត្រូវបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យប្រចាំការយើង។
ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីក៏ដូចជាក្រុម គ្រួសារអ្នកជំងឺបានសម្ដែងការគោរព កោតសរសើរចំពោះការតាំងចិត្ត ភាព អង់អាច ក្លាហានរបស់ក្រុមគ្រូពេទ្យជួរមុខដែលបានលះបង់ទាំងផ្លូវកាយផ្លូវចិត្តក្នុងការបម្រើសេវាសុខភាព និងសង្គ្រោះ ប្រជាពលរដ្ឋក្នុងពេលមានកូវីដ-១៩នេះ៕
ដោយ ៖ ជីវ័ន្ត