មានករណីបាញ់ប្រហារនៅទីក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បង្កឲ្យមានអ្នកស្លាប់និងរបួស ។
សារព័ត៌មាន Fox News បានផ្សាយថា ការវាយប្រហារកើតឡើងនៅកណ្តាលទីក្រុង Houston នៅយប់ថ្ងៃទី៨ ខែកក្កដា។
ប៉ូលិសតិចសាស់បានឱ្យដឹងថា ការបាញ់ប្រហារធ្វើឡើងនៅវេលាម៉ោង ២០ និង១៥នាទី ក្នុងតំបន់ Aquarium នៃទីក្រុងHouston បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង ១ម្នាក់ទៀតរងរបួសធ្ងន់។
កាលពីថ្ងៃទី១២ខែមិថុនា ក៏មានករណីបាញ់ប្រហារនៅតំបន់ខាងលើនេះដែរ បណ្តាលឲ្យមនុស្ស ១២នាក់រងរបួស។
ការបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់នៅក្នុងទឹកដីអាមេរិក ដោយមិនមានសញ្ញាថយចុះនោះឡើយ បើទោះបីមានការរិឹតបន្តឹងច្បាប់ប្រើប្រាស់កាំភ្លើងនៅតំបន់មួយចំនួនក្តី ។ គ្រាន់តែនៅក្នុងរយៈពេល២ថ្ងៃនៃទិវាឯករាជ្យ អាមេរិក មានករណីបាញ់ប្រហារដល់ទៅ៤០០លើកទូទាំងសហរដ្ឋអាមេរិក បណ្តាលឲ្យមានអ្នកស្លាប់ជាង១៥០នាក់៕ដោយ ៖ ធីរីណា
រូបភាព៖NBC News