ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតអាយប៉ាលើកទី៤២ និងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៣

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២ និងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ រដ្ឋសភា និងជាប្រធានក្រុមសភាជាតិ-អាយប៉ាកម្ពុជា ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ក្រុមសភាជាតិអាយប៉ា-កម្ពុជា ទីប្រឹក្សា ជំនួយការ​ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់​ ដែលមានរបៀបវារៈចំនួនពីរគឺៈ
១- ការប្រកាសតែងតាំងសមាសភាព​ និងបែងចែកភារៈកិច្ចការងារតាមគណៈកម្មការជំនាញនីមួយៗ​។
២- បញ្ហាផ្សេងៗ។

ស្ថិតនៅសាលសន្និសីទបាយ័ន​ នៃវិមានរដ្ឋសភា៕

ដោយ ៖ សិលា


ចែករំលែក៖