ភ្នំពេញ៖ សូមជម្រាបជូនថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ដោយគោរពអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង បទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមការងារការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងធ្វេីតេស្តរហ័ស ដល់មន្ត្រីគ្រប់រូបដែលមកបំពេញការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ និងចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។
សូមបញ្ជាក់ផងដែរថា, សម្ដេចជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍លើកឡើងថា, រាជរដ្ឋាភិបាលត្រូវតែកំណត់ ឱ្យខាងកងទ័ព នគរបាលជាតិ កម្លាំងកងរាជអាវុធហត្ថ ត្រូវធ្វេីតេស្តរហ័ស រកមេរោគកូវីដ-១៩ ឲ្យបានគ្រប់គ្នា ដើម្បីមានវិធានការទប់ស្កាត់ ៕
ដោយ ៖ សិលា