ព័ត៌មានទាន់ហេតុការណ៍៖

ករណីស្លាប់បុរសជនជាតិខ្មែរ អាយុ៦០ឆ្នាំ ផ្ទុកជំងឺកូវីដ-១៩ ដោយសារជំងឺលើសឈាមបណ្ដាលឱ្យដាច់សរសៃឈាមខួរក្បាល

ចែករំលែក៖

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងស្តីពីករណីស្លាប់បុរសជនជាតិខ្មែរ អាយុ៦០ឆ្នាំ ផ្ទុកជំងឺកូវីដ-១៩ ដោយដោយសារជំងឺលើសឈាមបណ្ដាលឱ្យដាច់សរសៃឈាមខួរក្បាល។
រដ្ឋបាលខេត្ដក្រចេះ សូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយបងប្អូនក្រុមគ្រួសារសព បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរបណ្តាលមកពីវិរុសកូវីដ-១៩ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ។
រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជនៈ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះបានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរឈ្មោះ អុី សាតះ អាយុ ៦០ឆ្នាំ រស់នៅភូមិជ័យសុខសាន្ត ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ផ្ទុកជំងឺកូវីដ-១៩ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺលើសឈាមធ្ងន់ធ្ងរបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក។

នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ អុី សាត: បានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ក្រុមគ្រូពេទ្យជំនាញបានយកសំណាកធ្វើតេស្តរហ័សរកឃើញមានផ្ទុកជំងឺកូវីដ១៩ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺមានជំងឺលើសឈាមធ្ងន់ធ្ងរបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល ទោះបីក្រុម គ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបានទើប បណ្តាលឱ្យស្លាប់បាត់បង់ជីវិត។

រដ្ឋបាលខេត្តក្រចេះ សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាង ក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖