ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តសៀមរាបបញ្ជាក់ពី យុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប !

ចែករំលែក៖

ខេត្តសៀមរាប៖  លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា, សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបផងដែរ កុំមានការព្រួយបារម្មណ៍ ខ្លាចថាខ្លួនមិនបានចាក់។ វ៉ាក់សាំងដែលយកមកចាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបនាថ្ងៃស្អែកនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ នឹងចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយឥតគិតថ្លៃ ។

លក្ខខ័ណ្ឌនៃការចាក់ងាយៗ ឲ្យតែបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តចាក់ មានអាស័យដ្ឋានក្នុងក្រុងសៀមរាប មានឯកសារបញ្ជាក់លំនៅត្រឹមត្រូវ គ្រប់លក្ខខ័ណ្ឌសុខភាពរបស់ក្រសួងសុខាភិបាល គឺនឹងចាក់បានភ្លាម ដោយឥតគិតថ្លៃ។
រាល់ចម្ងល់បន្ថែមពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ បងប្អូនអាចទាក់ទងលេខទំនាក់ទំនង Hot Line 012545943 / 017808884 / 010507567 / 0972468147

លោកអភិបាលខេត្តបានក្រើនរំលឹកថា, តែកុំភ្លេច ៥ចំណុចដែលខ្ញុំប្រាប់ម្សិលមិញណា៖
១. រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ
២. សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុន
៣. ប្រជាជនដែលនៅតាមបណ្តាស្រុក សូមរងចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់នៅស្រុករបស់បងប្អូនផ្ទាល់។
៤. សូមសហការជាមួយ ចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ
៥. ចំពោះប្រជាជនក្រៅខេត្តសៀមរាបសូមរងចាំវ៉ាក់សាំងដែលគណៈកម្មការបានចាត់ចែងទៅតាមបណ្តាខេត្តរបស់លោកអ្នក។

#ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕

ដោយ៖ សិលា


ចែករំលែក៖