ព័ត៌មានទាន់ហេតុការណ៍៖

ភោជនីយដ្ឋាន សេង លីប គឹជាទីតាំងដែលមានករណីបុគ្គលិកឆ្លងមេរោគកូវីដ-១៩ ,បច្ចុប្បន្ននេះ ទីតាំងខាងលើ ត្រូវបានផ្អាកដំណើរការហើយ , ចំណែក ភោជនីយដ្ឋាន សេ លីប គឺពុំមានករណីឆ្លង មេរោគកូវីដ១៩ !

ចែករំលែក៖

ភ្នំពេញ៖ អង្គភាព📣 អនុគណៈកម្មការស្រាវជ្រាវ​ជំងឺកូវីដ-១៩ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និងសូមបញ្ជាក់ថា 🔴 ភោជនីយដ្ឋាន សេង លីប គឹជាទីតាំងដែលមានករណីបុគ្គលិកឆ្លងមេរោគ #កូវីដ-១៩ ដែលបច្ចុប្បន្ននេះ ទីតាំងខាងលើ ត្រូវបានផ្អាកដំណើរការហើយ ចំណែក 🟢 ភោជនីយដ្ឋាន សេ លីប គឺពុំមានករណីឆ្លង #មេរោគកូវីដ-១៩ នោះទេ។
អង្គភាព📣 អនុគណៈកម្មការស្រាវជ្រាវ​ជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ🔴🔴 ភោជនីយដ្ឋាន សេង លីប​ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ ផ្លូវមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ⏰ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០២១។
​🔥 មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែករត់តុ នៅទីតាំងខាងលើនេះ។ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ចំនួន ១០នាក់ បានឆ្លងមេរោគ កូវីដ-១៩។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាព📣 អនុគណៈកម្មការស្រាវជ្រាវ​ជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖ សិលា


ចែករំលែក៖