ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានសម្រេច ៖
ប្រការ១…ត្រូវបិទជាបណ្តោះអាសន្នផ្សារលើ ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី។ ការបិទជាបណ្តោះអាសន្នទីតាំងខាងលើនេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ” បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់បានចេញ-ចូលទីតាំងខាងលើ។
ប្រការ២…ក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះ រដ្ឋបាលខេត្តមានវិធានការដូចខាងក្រោម៖
– ហ៊ុំព័ទ្ធទីតាំងផ្សារលើទាំងមូល ផ្អាកសកម្មភាពលក់ដូរ និងការចេញ-ចូលទីតាំងនេះ
– តម្រូវឱ្យអាជីវករផ្សារលើទាំងអស់ធ្វើចតាឡីស័កតាមលំនៅឋាន និងទីសំណាក់រៀងៗខ្លួន ឱ្យបានម៉ត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
– ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬ មណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ តទៅរៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ។
ប្រការ៣… សេចក្តីសម្រេចណាដែលមានខ្លឹមសារផ្ទុយ ត្រូវទុកជានិរាករណ៍។
ប្រការ៤…នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា