ភ្នំពេញ៖ បើតាមការបញ្ជាក់ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអះអាងថា រហូតមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ សត្វឆ្កែចចកមួយក្បាល ត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកអភិរក្ស។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអះអាងបន្ថែមថា នៅថ្ងៃទី៣១ ខែឧសភាកន្លងទៅ ក្រុមការងាររបស់អង្គការបានទទួលការហៅទូរស័ព្ទចូលពីអង្គការ WWF នៅខេត្តក្រចេះអំពី ឆ្កែចចករងរបួសមួយក្បាលដោយសារឡានបុក។
អង្គការមួយនេះ បន្ថែមទៀតថា បន្ទាប់ពីទទួលបានការទំនាក់ទំនងនេះ ក្រុមជួយសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT)នៃអង្គការ បានចេញដំណើរភ្លាមៗដើម្បីទៅជួយសង្គ្រោះឆ្កែចចក។ នៅពេលពួកគេបានទៅដល់ មន្ត្រីមកពីមន្ទីរបរិស្ថានខេត្ត បានប្រគល់ឆ្កែចចកទៅអោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ ដើម្បីយកទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ពីព្រោះនៅទីនោះ វាទទួលបានការព្យាបាលបន្ទាន់ពីគ្រូពេទ្យសត្វ៕
ដោយ៖សហការី